គ្រួសារមួយដែលទើបបើកហាងនិង ទិញរថយន្តRolls Royce មួយគ្រឿង banបិទមួយចំហៀងផ្លូវ ផ្អើលអ្នករកស៊ី អ្នកព៌តមាន សន្តិសុខខណ្ឌជួយកាងចរាចរណ៍ទៅទៀត សង្គមនេះកំពុងអោយតំលៃ លើសំភារៈ ខ្ពស់ខ្លាំងជាងសីលធ៌មឆ្ងាយពេកហើយ។

ការបង្ហាញមតិរិះគន់ជាច្រើននៅលើបណ្តាញសង្គមនេះ ដោយសារតែម្ចាស់រថយន្ត Rolls Royce Cullinan បានដាក់ឡានបិទមួយចំហៀងផ្លូវធ្វើឱ្យមានការ កកស្ទះពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ដែលបង្កជាការអាក់អន់ចិត្តពីសំណាក់ប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវនោះ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកក្កដា នៅម្តុំបរិវេណផ្សារអូឡាពិក បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានគ្រួសារមួយ ទិញរថយន្តមួយគ្រឿង ជាមធ្យោបាយធ្វើដំណើរ បិទមួយចំហៀងផ្លូវ ផ្អើលអ្នករក ស៊ីព៌តមាន សន្តិសុខខណ្ឌជួយកាងចរាចរណ៍ទៅទៀត។រថយន្តប្រណិតពណ៌ខ្មៅ ដែលមានតម្លៃដល់ជាង ១លានដុល្លារនោះ ជារបស់ម្ចាស់ហាងកាបូបខេប៊ី ។រថយន្តទំនើបនេះ ជាប្រភេទ Rolls Roys Black badge cullinana  limited edition ដែលមានតែមួយគ្មានពីរនៅកម្ពុជា ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ